ប្រធាន ៈ មតិមួយពោលថា ̋ អំពើមនុស្សធម៌រួមចំណែកកាត់បន្ថយទុរគត៌ភាពក្នុងសង្គម ̏
។ចូរពន្យល់ដោយលើកយកឧទាហរណ៍មកបញ្ជាក់។
សេចក្តីអធិប្បាយ
ការរស់នៅក្នុងសង្គមរមែងតែងតែពឹងពាក់គ្នាទៅវិញទៅមក
ឬ ក៏ត្រូវការជំនួយពីនរណាម្នាក់ដោយពុំអាចរស់នៅឯកកោបានឡើយ។ការជួយគ្នានេះហើយវាធ្វើឲ្យជនដែលទទួលជំនួយបន្ថយបាននូវការខូចខាត
ជម្នះបាននូវការលំបាក។អាស្រ័យដោយប្រការនេះហើយទើបនាំឲ្យមានទស្សនះមួយពោលថា̋អំពើមនុស្សអំពើមនុស្សធម៌ ̏ គឺជាអំពើដែលមនុស្សចេះអាណិតអាសូរចេះចែករំលែកជួយសង្គ្រោះដល់មនុស្សគ្រប់ៗគ្នា។ រីឯ
̋ ទុគត៌ភាព ̏ មានន័យថា ភាពក្រក្រីលំបាកតោកយ៉ាកវេទនា។ ដូចនេះទស្សនៈដែលប្រធានលើកឡើងខាងលើមានន័យថាភាពក្រីក្រលំបាកតោកយ៉ាកវេទនា។ដូចនេះទស្សនៈដែលប្រធានលើកឡើងខាងលើមានន័យថាអំពើដែលមនុស្សចេះអាណិតអាសូរជួយសង្គ្រោះដល់មនុស្សផងគ្នាបានរួមចំណែកកា់បន្ថយភាពក្រីក្រឬអ្នកជួបការលំបាកវេទនានៅក្នុងសង្គមបាន។
![]() |
| ក្មេងក្រីក្រនៅកម្ពុជា |
ជាការពិតណាស់អំពើមនុស្សធម៌រួមចណែកកាត់បន្ថយទុរគត៌ភាពក្នុងសង្គមគព្រោះអំពើមនុស្សធម៌នេះវាអាចជួយដោះស្រាយបញ្ហាការលំបាកបានមួយរយៈសម្រាប់ធ្វើឲ្យអ្នកក្រីក្រឬអ្នកជូបការលំបាករស់បន្តទៅទៀតបាន។ជាក់ស្តែងការជួយសង្គ្រោះរបស់អង្គការកាកបាទក្រហមចំពោះប្រជាពលរដ្ឋដែលជួបគ្រោះរាំងស្ងួតទឹកជំនន់អគ្គីភ័យអាចធ្វើឲ្យពួគេជម្នះបាននូវការលំបាក
មួយរយៈទម្រំដល់ឱកាសដល់ប្រកបមុខរបរបាន។មួយវិញទៀតអំពើមនុស្សធម៌នេះហើយវាជួយឲ្យជនក្រីក្រអាចប្រកបរបរឬមានដើមទន់តាមរយៈជំនួយធ្វើឲ្យពួកគេរស់នៅប្រក្រតីឬមានរបរប្រចាំជីវិត។តួយ៉ាងដូចជារាជ្យរដ្ឋាភិបាលបានជួយជាដើមទនើដល់កសិករឬការជួយបង្រៀនមុខជំនាញដល់ជនពិការធ្វើឲ្យអ្នកទាំងនោះមានជីវភាពសមរម្យ។បន្ថែមពីនេះទៅទៀតការចេះអាណិតអាសូរការចេះជួយសង្គ្រោះដល់មនុស្សខ្វះខាតជាពន្លឺនៃក្តីសង្ឃឹមមួយ
ដែលជួយលើកកម្លាំងចិត្តឲ្យរស់នៅតទៅទៀតបាន។ដូចករណីអំបើមនុស្សធម៌របស់រដ្ឋមន្រ្តីកំលោះមកលើរូបសមធ្វ់ឲ្យគាត់មានជម្រកស្នាកក់នៅមានការងារធ្វើមានការតស៊ូក្នុងជីវិតឡើងវិញមានសម្បជញ្ញៈស្ទុះស្ទាប្រកបមុខរបរជាកសិករថ្មីរហូតដល់ក្លាយអ្នកមានជីវភាពធូរធានឹងជាកសិករគម្រូហើយត្រូវបានរាជរដ្ឋាភិបាលសម័យនោះជ្រើសរើសឲ្យចូលរួមក្នុងសមាជជាតិលើកទី៩ក្នុងសម័យនោះថែមទៀត
ផង។ចំណែកក្នុងរឿងព្រះវេស្សន្តរ ទ្រង់មានសធ្ធាក្នុងការជួយសង្រ្គោះជនទុរគតកំពុងជួបប្រទេះការលំបាកដោយខ្វះស្បៀងអាហារដោយជួបគ្រោះទុរ្ភិក្ស
ដូចករណីស្រុកលិង្គរាស្រ្តកំពុងជួបប្រទេះនឹងគ្រោះរាំងស្ងួតធ្វើស្រែមិនបាន ។
សរុបសេចក្តីមកឃើញថាអំពើមនុស្សធម៌ពិតជារួបចំណែកកាត់បន្ថយ ទុគ៌តភាពក្នុងសង្គមមែនដោយសារអំពើនេះវាជួយឲ្យដោះស្រាយការលំបាកបានមួយរយៈជួយឲ្យទុគ៌តជនមានមុខរបឬដើមទុន
ហើយប្រការសំខាន់នោះគឺវាផ្តល់ក្តីសង្ឃឹមដល់អ្នកក្រីក្រទៀតផង ។
ឆ្លងតាមការអធិប្បាយវែកញែករួចមកយើងអាចវាយតម្លៃបានថាទស្សនៈប្រធានមានអត្ថន័យល្អបង្ហាញឲ្យយើងឃើញពីប្រយោជន៍នៃអំពើមនុស្សធម៌ដែលជាកូនសោបន្ថយភាពក្រីក្រក្នុងសង្គម
។ ដូចនេះក្នុងមានយើងជាមនុស្សដូចគ្នាគួរតែចេះចែករំលែកនិងផ្សាយនូវអំពើមនុស្សធម៌របស់ខ្លួនដល់មនុស្សជាតិទូទៅ
។

0 Response to "អំពើមនុស្សធម៌រួមចំណែកកាត់បន្ថយទុរគត៌ភាពក្នុងសង្គម ( តែងសេចក្តី ប្រធានបទទី៣)"
Post a Comment